កំពង់ឆ្នាំង គឺជាឈ្មោះកំពង់ទឹកមួយដ៏សំខាន់ ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីព្រេងនាយមក ហើយដែលជាកន្លែងលក់ដូរ ដ៏ធំមួយនូវឧបករណ៍ប្រើប្រាស់ធ្វើអំពី ដីដុត មានចង្ក្រាន ក្អម ឆ្នាំង និងវត្ថុប្រើប្រាស់អំពីដីផ្សេងៗ ទៀតជាដើម ។ កំពង់ នេះនៅជាប់ដៃទន្លេសាប ដែលមានចម្ងាយប្រមាណ ៩១ គ.ម ពីរាជធានីភ្នំពេញហើយក្លាយជាខេត្តមួយរបស់ប្រទេសកម្ពុជា គឺខេត្តកំពង់ឆ្នាំងនេះឯង។ បានជាមានឈ្មោះយ៉ាងដូច្នេះដោយមានមូលហេតុថា៖ កាលដើមឡើយ មនុស្សសម័យបុព្វកាលមិនទាន់រកឃើញនូវជាតិលោហធាតុ ដើម្បីយកមកកែច្នៃជាឧបករណ៍ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដូចសម័យនេះទេ ដូច្នេះមានតែការច្នៃប្រឌិតផលិតផលវត្ថុប្រើប្រាស់ដែលធ្វើអំពីដីតែប៉ុណ្ណោះដូចជា ចង្ក្រាន,ក្អម,ឆ្នាំង និងវត្ថុផ្សេងៗទៀតជាច្រើន ព្រោះឧបករណ៍ទាំងនេះជាវត្ថុចាំបាច់បំផុតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ យ៉ាងណាមិញ ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាជនទាំងឡាយក្នុងលោកទាំងមូលសុទ្ធតែបានផលិតនូវវត្ថុប្រើប្រស់ធ្វើអំពីដីដុតនេះ។ មានប្រជាជនជាច្រើនក្នុងភូមិ/ឃុំ/ស្រុក នៃតំបន់ទំនាបជុំវិញបឹងទន្លេសាបបាននាំគ្នាធ្វើសិប្បកម្មស្មូនដី ពិសេសគឺពួកស្រីៗ ហើយក្នុងនោះគឺមានខេត្តកំពង់ឆ្នាំងដែលលេចធ្លោជាងគេក្នុងសកម្មភាព។ ពេលផលិតរួចស្រេចបាច់អស់ហើយ គេក៏បាននាំចេញទៅលក់ចែកចាយពាសពេញប្រទេសដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងផ្លូវគោក និងផ្លូវទឹក។ ផ្លូវគោកគេប្រើរទេះគោជាមធ្យោបាយដឹកជញ្ជូន តែបើផ្លូវទឹកគេប្រើទូកតូចធំ គ្រប់ប្រភេទសម្រាប់ដឹកជញ្ជូនក៏ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹកគឺជាមធ្យោបាយមួយដ៏ប្រសើរបំផុត ព្រោះមិនបណ្តាលឲ្យបាក់បែកខូចខាត និងជាមធ្យោបាយអាចផ្ទុកច្រើនទៀតផង។ ម្យ៉ាងវិញទៀត ដោយផ្លូវទឹកមានលក្ខណៈងាយស្រួលផងនោះ ប្រជាជនដែលផលិត ចង្ក្រាន,ក្អម,ឆ្នាំង បានរួចរាល់ហើយក៏តែងតែនាំគ្នាយកមកដាក់លក់នៅមាត់កំពង់មួយកន្លែងជាប់នឹងដងទន្លេសាបតែម្តង (ត្រង់ម្តុំចុងកោះផ្សារក្រោម)។
ដូច្នេះហើយ បានជាកំពង់នេះគេតែងហៅថា កំពង់ឆ្នាំង ជាប់រហូតមក។ ប៉ុន្តែកំពង់ដែលដាក់លក់ឆ្នាំងនេះ គឺគេអាចដាក់លក់បានតែក្នុងរដូវប្រាំងប៉ុណ្ណោះ រីឯរដូវវស្សាវិញត្រូវទឹកលិចអស់មិនអាចលក់ដូរបានទេ ទើបក្នុងសម័យអាណានិគមបារាំងគេបានកេណ្ឌប្រជាជនលើកដីបំពេញមាត់ទន្លេប្រហែជា ៤០០ម៉ែត្រ ទំហំប្រហែលជា ១០០ម៉ែត្រ បួនជ្រុងពីខាងជើងវត្តទេពធីតារាម ហៅ វត្តយាយទេព ដែលគេអាចដាក់លក់ ចង្ក្រាន,ក្អម,ឆ្នាំងបានទាំងរដូវប្រាំង និងរដូវវស្សា។ ទីកន្លែង ដីលើក សម្រាប់លក់ឆ្នាំងនេះគេក៏ហៅថាលក់ឆ្នាំងហើយដែលដំណតមកខាងក្រោយទៀត គេក៏ហៅកាត់ខ្លីថា ផ្សារឆ្នាំង ទៅវិញ ហើយជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះទីកន្លែងផ្សារឆ្នាំងបានក្លាយទៅជាអាគារលក់ទំនិញសម័យទំនើបទៅហើយ ប៉ុន្តែ នៅរក្សាឈ្មោះថា ផ្សារឆ្នាំងដដែល។ ម្យ៉ាងវិញទៀតពាក្យថា ផ្សារឆ្នាំង នេះក៏បានក្លាយទៅជាឈ្មោះភូមិផ្សារឆ្នាំង និងជាឈ្មោះតំបន់រដ្ឋបាលសង្កាត់គឺ សង្កាត់ផ្សារឆ្នាំង តែម្តង។
គេក៏បាននាំចេញទៅលក់ចែកចាយពាសពេញប្រទេសដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងផ្លូវគោក និងផ្លូវទឹក។ ផ្លូវគោកគេប្រើរទេះគោជាមធ្យោបាយដឹកជញ្ជូន តែបើផ្លូវទឹកគេប្រើទូកតូចធំ គ្រប់ប្រភេទសម្រាប់ដឹកជញ្ជូនក៏ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹកគឺជាមធ្យោបាយមួយដ៏ប្រសើរបំផុត ព្រោះមិនបណ្តាលឲ្យបាក់បែកខូចខាត និងជាមធ្យោបាយអាចផ្ទុកច្រើនទៀតផង។ ម្យ៉ាងវិញទៀត ដោយផ្លូវទឹកមានលក្ខណៈងាយស្រួលផងនោះ ប្រជាជនដែលផលិត ចង្ក្រាន,ក្អម,ឆ្នាំង បានរួចរាល់ហើយក៏តែងតែនាំគ្នាយកមកដាក់លក់នៅមាត់កំពង់មួយកន្លែងជាប់នឹងដងទន្លេសាបតែម្តង (ត្រង់ម្តុំចុងកោះផ្សារក្រោម)។
ដូច្នេះហើយ បានជាកំពង់នេះគេតែងហៅថា កំពង់ឆ្នាំង ជាប់រហូតមក។ ប៉ុន្តែកំពង់ដែលដាក់លក់ឆ្នាំងនេះ គឺគេអាចដាក់លក់បានតែក្នុងរដូវប្រាំងប៉ុណ្ណោះ រីឯរដូវវស្សាវិញត្រូវទឹកលិចអស់មិនអាចលក់ដូរបានទេ ទើបក្នុងសម័យអាណានិគមបារាំងគេបានកេណ្ឌប្រជាជនលើកដីបំពេញមាត់ទន្លេប្រហែជា ៤០០ម៉ែត្រ ទំហំប្រហែលជា ១០០ម៉ែត្រ បួនជ្រុងពីខាងជើងវត្តទេពធីតារាម ហៅ វត្តយាយទេព ដែលគេអាចដាក់លក់ ចង្ក្រាន,ក្អម,ឆ្នាំងបានទាំងរដូវប្រាំង និងរដូវវស្សា។ ទីកន្លែង ដីលើក សម្រាប់លក់ឆ្នាំងនេះគេក៏ហៅថាលក់ឆ្នាំងហើយដែលដំណតមកខាងក្រោយទៀត គេក៏ហៅកាត់ខ្លីថា ផ្សារឆ្នាំង ទៅវិញ ហើយជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃនេះ។
បច្ចុប្បន្ននេះទីកន្លែងផ្សារឆ្នាំងបានក្លាយទៅជាអាគារលក់ទំនិញសម័យទំនើបទៅហើយ ប៉ុន្តែ នៅរក្សាឈ្មោះថា ផ្សារឆ្នាំងដដែល។ ម្យ៉ាងវិញទៀតពាក្យថា ផ្សារឆ្នាំង នេះក៏បានក្លាយទៅជាឈ្មោះភូមិផ្សារឆ្នាំង និងជាឈ្មោះតំបន់រដ្ឋបាលសង្កាត់គឺ សង្កាត់ផ្សារឆ្នាំង តែម្តង។