កំពង់ឆ្នាំង៖ នាថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជន ខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងលោក វរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរងសឹករងកំពង់ឆ្នាំង តំណាងលោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរជាមួយក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណសង្គ្រោះ និងលិខិតចូលរួមមរណទុក្ខ ជូនដល់គ្រួសារសពជូនដល់គ្រួសារសមាជិកអតីតយុទ្ធជនកម្ពុជាស្រុករលាប្អៀរ និងស្រុកទឹកផុស។
សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលទទួលបានរួមមាន៖
១.លោកស្រី តុម គារិន ត្រូវជា បង បង្កើត របស់សព ឈ្មោះ តុប ប៊ុនធឿន អតីតយោធិន (ជនពិការ) ID HA ៩០០០១៣៩៩ ទទួលមរណភាព នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុក រលាប្អៀរ។
២.លោកស្រី សូ សំអៀន ត្រូវជាប្រពន្ធរបស់សព ឈ្មោះ នុត ញ៉ អតីតយោធិន ពិការ អត្តលេខ (HA90001384) ទទួលមរណភាព នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
៣.លោក ឱ សាវុទ្ធ ត្រូវជាកូនរបស់សពឈ្មោះ អ៊ុច យុន អតីតគ្រួសារយោធិន ពលី អត្តលេខ (SA82000306) ទទួលមរណភាព នៅភូមិដក់គ្រង ឃុំពង្រ ស្រុករលាប្អៀរ ។
៤.លោកស្រី លាស់ សំអាង ត្រូវជាកូនរបស់សព ឈ្មោះ ចាន់ អេង អតីតគ្រួសារយោធិន ពលី អត្តលេខ (SA87001297) ទទួលមរណភាព នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
៥.លោកស្រី ម៉ៅ សូរិយា ត្រូវជា កូន របស់សព ឈ្មោះ អ៊ុង យឿន អតីតគ្រួសារយោធិន (គ្រួសារពលី) ID SA ៩១០០១០៨៩ ទទួលមរណភាព នៅភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស។
ក្នុងឱកាសនោះលោក ចក់ កែវចំរើន ក៏បានលើកទឹកចិត្តដល់គ្រួសារសពត្រូវខិតខំប្រឹងប្រែងបង្កើតជីវភាពរបស់ខ្លួន។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវ សូមឱ្យមានការប្រុងប្រយ័ត្ន រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសពីជំងឺកូវីដ ១៩ ដែលកំពុងតែបង្កហានិភ័យដល់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។
ក្រុមគ្រួសារនៃសព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភថវិកា បានទាន់ពេលវេលា ដល់គ្រួសឆរសព និងសូមគោរពជូនពរបានជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមគាំទ្រ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងមានការរីកចម្រើន គ្រប់វិស័យ ជានិច្ចនិរន្តរ៍តរៀងទៅថ្ងៃអនាគត ៕