រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកសាមគ្គីមានជ័យ ទទួលសម្ភារក្នុងការផ្សព្វផ្សាយអប់រំ ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីអង្គការជីវិតថ្លៃថ្នូរប្រចាំខេត្តកំពង់ឆ្នាំង

  • 416
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ នៅសាលាស្រុកសាមគ្គីមានជ័យ នាព្រឹកថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ តំណាងលោកអភិបាលស្រុក បានទទួលសម្ភារដើម្បីយកទៅធ្វើយុទ្ធនាការផ្សព្វផ្សាយ-អប់រំ ស្តីពី ការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈលោក ប៉ឹល មាទីន អ្នកសម្របសម្រួលកម្មវិធីអង្គការជីវិតថ្លៃថ្នូរ ប្រចាំខេត្តកំពង់ឆ្នាំង។

សម្ភារដែលបានផ្តល់ជូនរដ្ឋបាលស្រុករួមមាន៖ ឣាល់កុល ចំនួន ៣០ ដប , ដបសម្រាប់ដាក់ឣាល់កុលលាងដៃ និងម៉ាស់ចំនួន ៥០ ប្រឣប់ សម្រាប់យកទៅចូលរួមផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តស្រុកសាមគ្គីមានជ័យ ក្នុងការ ទប់ស្កាត់ការីករាលដាលមេរោគកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឈួន ចាន់ណា អភិបាលរងស្រុក សូមថ្លែងអំណរគុណដល់អង្គការជីវិតថ្លៃថ្នូរ ប្រចាំខេត្តកំពង់ឆ្នាំង ដែលតែងតែជួយចូលរួមគាំទ្រទាំងអស់សកម្មភាព និងសម្ភារ ដើម្បីចូលរួមគាំទ្រក្នុងសកម្មភាពសង្គមនៅក្នុងស្រុកសាមគ្គីមានជ័យ ក៏ដូចនៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ៕

អត្ថបទទាក់ទង