កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ នេះ ឯកឧត្ដម គឹម វាសនា អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមការងារ បាននាំយកបច្ច័យដើម្បីកសាង ចំនួន ២០,០០០,០០០រៀល ប្រគេនដល់ព្រះចៅអធិការវត្តជ្រៃបាក់ ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ដោយមានការអញ្ជើញចូលរួមពីលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក លោក យង់ សៅវុឌ្ឍី អភិបាលស្រុក លោក សេង វិចិត្រ អភិបាលរងស្រុក និងលោកមេឃុំជ្រៃបាក់ ផងដែរ។
បន្តមកនៅព្រឹកដដែលឯកឧត្ដម គឹម វាសនា និងក្រុមការងារ បានជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំរលាប្អៀរព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគសម្រាប់ចែកជូនគ្រួសារងាយរងគ្រោះបំផុតក្នុងមូលដ្ឋានឃុំ រួមមាន៖ អង្ករ ១តោន មី៣កេះធំ ត្រីខ ៣កេះធំ ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ អាកុល ៦០លីត្រ ម៉ាស ២០ប្រអប់ ដបបាញ់អាកុល ២០ដប និងក្រដាស់ស្ទីកឃ័រផ្សព្វផ្សាយពីកូវីដ១៩ ៕