រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរខេត្តគ្រោងនឹងបំផ្លាញ​ចោល​​ស្រាស ស្រាថ្នាំ មេស្រា ៣៨៩៥លីត្រ និង ៥៣២កាន បន្ទាប់ពីផ្ទុះករណីពុលស្រាស្លាប់ និងអាការៈធ្ងន់ស្រាលនៅស្រុកទឹកផុស

  • 713
  • ដោយ taravong

កំពង់ឆ្នាំង៖ ស្រាស ស្រាថ្នាំ មេស្រា ៣៨៩៥លីត្រ និង ៥៣២កាន ដែលអាជ្ញាធរ​​​និង​​​​សមត្ថកិច្ចប្រមូលបាននៅទូទាំងខេត្ត ក្រោយពេលដែលផ្ទុះករណីពុលស្រាបង្ករឱ្យមនុស្សស្លាប់ និងមានអាការៈពុល ធ្ងន់និងស្រាលនោះ អាជ្ញាធរគ្រោងនឹងបំផ្លាញចោល នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ នៅភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២០ នៅស្រុកទឹកផុស មានករណីពុលស្រាស បង្ករឲ្យមនុស្សស្លាប់៨នាក់ និង មានអាការៈពុលធ្ងន់និងស្រាល ជាង១០០នាក់ បានដឹកមមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ក្រោយពីមានករណីនេះកើតឡើង អាជ្ញាធរខេត្ត និង ស្ថាប័នជំនាញបានដាក់វិធានការប្រមូលស្រាស ស្រាថ្នាំ ពីកន្លែងផលិត និង លក់បាន ស្រាសចំនួន ៣៨៩៥​​​​​​​​លីត្រ ស្រាសច្រកស្រេចមានចំនួន ៥៣២កាន មេស្រាស៧៥លីត្រ មេតំបែ១កញ្ចប់ មេស្រាកាច់រួចកន្លះលីត្រ ស្រាច្រកដបទឹកសុទ្ធ៥៩ដប ស្រាច្រកកែវជ័រចនួន៨០កែវជ័រនិង មេកាច់ស្រាចំនួន ២១ខាប់។ ចំពោះស្រាដែលប្រជាពលរដ្ឋផឹកនេះត្រូវបានស្ថាប័នជំនាញបញ្ជាក់ថា មានមេតាណុលកម្រិតខ្ពស់ ៕

https://youtu.be/ClvRKGr2-W8

អត្ថបទទាក់ទង