រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ស.ស.យ.ក.ខេត្តកំពង់ឆ្នាំង ​​​​​​​​​​​ និងស្រុក​​​​​​សាមគ្គីមានជ័យ​​​​​​ បន្តចុះផ្សព្វផ្សាយ ការបង្ការការពារ ការរីករាលដាល ជំងឺកូវីដ-១៩ ក្នុង សហគមន៍ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំធ្លកវៀន

  • 563
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ សភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសាមគ្គីមានជ័យ បានធ្វើយុទ្ធនាការចុះផ្សព្វផ្សាយអប់រំ ណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងឃុំធ្លកវៀន ស្តីពីការបង្ការ ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ការចុះនោះដឹកនាំដោយលោក លី សុភា សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ ស.ស.យ.ក.ខេត្ត ចុះជួយស្រុកសាមគ្គីមានជ័យ និងមានការអញ្ជើញចូលរួមពីក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក.ខេត្ត ប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក ស.ស.យ.ក ស្រុកសាមគ្គីមានជ័យ រដ្ឋបាលស្រុក ប្រធានក្រុមការងារចុះអប់រំ ផ្សព្វផ្សាយ តាមដា ន ការពារ ទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ស្រុកទទួលបន្ទុកឃុំធ្លកវៀន រដ្ឋបាលឃុំ ប៉ុស្តិ៍រដ្ឋបាល និងថ្នាក់ដឹកនាំភូមិ។

បន្ថែមពីនោះលោក លី សុភា បានធ្វើការណែនាំអ្នកលក់តាមតូបត្រូវពាក់ម៉ាស និងមាន​អាល់កុលសម្រាប់លាងដៃ ដល់អ្នកទិញ។ ណែនាំប្រពលរដ្ឋឱ្យចេះធ្វើអនាម័យដោយលាង​ដៃនឹងសាប៊ូ អាល់កុល ឬអាល់កុលជែលឱ្យបានញឹកញាប់។ មិនត្រូវជួបជុំ ឬចេញក្រៅបើមិនចាំបាច់ បើចេញត្រូវពាក់ម៉ាស។ សហការរាយការណ៍ជូនអាជ្ញាធរបើមានករណីសង្ស័យ​ថាមានជំងឺកូវីដ-១៩ រឺជំងឺផ្សេងៗ។ ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋពន្យាពេល ឬលើកកម្មវិធីមង្គលការ ឡើងផ្ទះ និងកម្មវិធីជួបជុំផ្សេងៗ។ សូមបន្តអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាលឱ្យត្រឹមត្រូវ។

នៅក្នុងយុទ្ធនាការចុះផ្សព្វផ្សាយនោះ ក្រុមការងារបានប្រើផ្ទាំងរូបភាពក្នុងការផ្សព្វផ្សាយ ចាក់សារសម្លេងអប់អប់រំ តាមឧឃោសនសព្ទ ចំនួន ២គ្រឿង, បិទផ្ទាំងក្រដាស់អប់រំ, ចង់ប៊ែន័រផ្សព្វផ្សាយ និងចុះជួបណែនាំផ្ទាល់មាត់តាមផ្ទះ និងកន្លែងលក់ដូរមួយចំនួនផងដែរ ៕

អត្ថបទទាក់ទង