រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាពីការបង់ចំណូល និងការទូទាត់ប្រាក់រង្វាន់ដែលប្រមូលនៅមន្ទីរជំនាញ ហើយត្រូវបង់ចូលថវិកាខេត្តកំពង់ឆ្នាំង

  • 490
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិភាក្សាពីការបង់ចំណូល និងការទូទាត់ប្រាក់រង្វាន់ដែលប្រមូលនៅមន្ទីរជំនាញ ហើយត្រូវបង់ចូលថវិកាខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង។

នៅក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីលោក ឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត តំណាងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត រតនាគារខេត្តកំពង់ឆ្នាំង លោក លោកស្រី ជារជ្ជទេយ្យករចំណូល នៃមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត និងមន្ត្រីជំនាញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង។

នៅក្នុងកិច្ចប្រជុំក៏បានធ្វើបានធ្វើការពិភាក្សាគ្នាបានយ៉ាងផុសផុល ដើម្បីរួមគ្នាក្នុងការអនុវត្តការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានប្រសិទ្ធភាពល្អ និងសម្រេចបានតាមផែនការអនុវត្តក្នុងឆ្នាំ២០២០ ដើម្បីបន្តអនុវត្តការងារឆ្នាំ២០២១ខាងមុខជាបន្តទៀត ៕

អត្ថបទទាក់ទង