រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក សំ ចាន់ថន ដឹកនាំមន្រ្តីរដ្ឋបាលស្រុកកំពង់លែង ចុះផ្សព្វផ្សាយអប់រំអំពីវិធានការ បង្ការការពារ ការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

  • 412
  • ដោយ taravong

ស្រុកកំពង់លែង៖ នាថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង លោក ពុំ សុផល អភិបាលរងស្រុក និងមន្ត្រីរាជការសាលាស្រុក បានចុះតាមផ្លូវសាធារណ និងទីប្រជុំជនក្នុងផ្សារដើម្បីផ្សព្វផ្សាយដល់អ្នកដំណើរ និងអ្នកលក់ដូរ អប់រំអំពីវិធានការ បង្ការការពារ ទប់ស្កាត់ជំងឺកូវីដ ១៩។

លោក សំ ចាន់ថន អភិបាលស្រុកបានបញ្ជាក់ប្រាប់ដល់អ្នកដំណើរ និងអ្នកលក់ឱ្យបន្តយកចិត្តទុកដាក់អំពីសុវត្ថិភាពផ្នែកអនាម័យគ្រប់ មុខដោយប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ជម្ងឺកូវីដ១៩ ព្រោះថាបច្ចុប្បន្ននេះនៅលើសក លលោកនៅតែបន្តកើតឡើង និងរីករាលដាលជាខ្លាំងបង្កឱ្យមនុស្សឈឺ និងស្លាប់ ហើយកម្ពុជាក៏កំពុងទទួលរងផលប៉ះពាល់នៃជំងឺកូវិដ ១៩ នេះផងដែរ។

លោក បានបញ្ជាក់ទៀតថាៈ ប្រសិនបើមានការសង្ស័យពីអ្នកទិញ ឬអ្នកលក់ណា ម្នាក់មិនមានការប្រើម៉ាស់ ឬអាល់កុលទៅតាមការណែនាំទេត្រូវពន្យល់បា្រប់ដល់ពួកគាត់ឱ្យប្រើទៅតាមការណែនាំពីគ្នាយើងពី អាជ្ញាធរ ពិសេសការណែនាំរបស់ក្រសួងសុខាភិបាល។ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមអនុវត្តនូវវិធានការអនាម័យជាប្រចាំដើម្បីចៀសផុតពីជំងឺកូវិដ ១៩ ដោយធ្វើការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព មិនត្រូវប្រមូលផ្តុំគ្នា បើមិនចាំបាច់មិនត្រូវមានការជួបជុំ ចេញក្រៅផ្ទះនោះទេហើយ ក៏ត្រូវសំអាតបរិស្ថានជុំវិញកន្លែងលក់ដូរ ឬនៅតាមផ្ទះឱ្យបានល្អផងដែរ ៕

អត្ថបទទាក់ទង