ស្រុកទឹកផុស៖ នារសៀលថ្ងៃអាទិត្យ ៦រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលស្រុកទឹកផុស បានប្រារព្វពិធីបន់ស្រន់ដល់លោកតា បឹងកៅ លោក តាភឿក ដើម្បីសុំសេចក្តីសុខសេចក្ដីចម្រើនដល់ប្រជាពលរដ្ឋទូទាំងស្រុកទឹកផុស និងខេត្តកំពង់ឆ្នាំង។
ក្នុងពិធីដោយមានការចូលរូមពីលោក សូត្រ សង់ អភិបាលស្តីទីស្រុក លោក សុខ សុន្ធីរ អភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក និងប្រជាពលរដ្ឋ។ ពិធីបន់ស្រន់សុំសេចក្តីសុខបានបួងសួងដល់បារមីលោកតាម្ចាស់ស្រុកជួយថែរក្សាការពារនូវជម្ងឺផ្សេងៗមកបៀតបៀន ជាពិសេសជំងឺកូវីដ១៩ នឹងសូមចៀសផុតកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវ ៕