កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ដឹកនាំមន្ត្រីសាលាក្រុង កម្លាំងអធិការដ្ឋាននគរបាលក្រុង ក្រុមការងារសង្កាត់កំពង់ឆ្នាំង មណ្ឌលសុខភាពកំពង់ឆ្នាំង និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)ក្រុង បានចុះផ្សព្វផ្សាយ ស្ដីពីវិធីបង្ការការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (Covid -19) ជូនដល់ប្រជាពលរដ្ឋនៅទីប្រជុំជន និងតាមទីសាធារណៈ។
ក្នុងពេលចុះផ្សព្វផ្សាយនោះដែរ លោកអភិបាលក្រុង បានធ្វើការណែនាំដល់អ្នកបើបរតាក់ស៊ី និងអ្នកជិះតាក់ស៊ី ឱ្យចេះសម្អាតអនាម័យ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬសាប៊ូ ឬជែល នៅចំណុចចំណតបេនឡានផ្សារលើ និងសួនកង្រី ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៕