សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគជូនដល់កុមារកំព្រា ចំនួន១៤នាក់ នៅមណ្ឌលកុមារកំព្រា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីប្រារព្ធទៅក្រោមអធិបតីភាពលោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក លោក វន ស៊ីផា អភិបាលស្រុក និងមានការចូលរួមពី កងកម្លាំងទាំងបី លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះស្រុក មេឃំុ និងអាជ្ញាធរភូមិ។
នៅក្នុងឱកាសនោះ លោក វន ស៊ីផា អភិបាលស្រុក បានផ្តាំផ្ញេីអោយប្អូនកុមារកំព្រារ ខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវចេះតស៊ូជំនះឧបសគ្គក្នុងឆាកជីវិតដេីម្បីឱ្យអនាគតភ្លឺស្វាង។ លោកបានបន្ថែមថា ក្នុងអំឡុងពេលមានជំងឺកូវីដ១៩នេះ ត្រូវអនុវត្តអនាម័យរបស់ក្រសួងសុខាភិបាល លាងដៃ ពាក់ម៉ាស់ ឱ្យបានត្រឹមត្រូវតាមសេចក្តីណែនាំ។
សម្ភារជាគ្រឿងបរិភោគដែលរដ្ឋបាលស្រុកបាននាំទៅប្រគល់ជូនមាន៖ អង្ករ ១ បេ ៥០ គីឡូក្រាម, ទឹកត្រី ១ យួរ, ទឹកស៊ីអ៉ីវ ១ យួរ, មី ២ កេស, សាប៊ូ ៣ ដំុធំ, ត្រីខ ២ យួរ, អាកុល ៣ដប, ទឹកសុទ្ធ ៤កេះ, ទឹកផ្លែឈេី ១ កេស, ឧបត្ថម្ភសិស្ស ថវិកា ចំនួន ១៤០.០០០ រៀល, លោកគ្រូ អ្នកគ្រូ ថវិកា ចំនួន ៨០.០០០ រៀល និងចំណាយថ្លៃម្ហូប ៣០០.០០០ រៀល ៕