កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការទូទៅ ក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនជនរងគ្រោះដែលបានពុលស្រាស និងស្រាថ្នាំ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ឯកឧត្ដម អម សុភា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត។
អំណោយដែលបាននាំយកទៅចែកជូនដល់ជនរងគ្រោះដែលបានពុលស្រា ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយក្នុងម្នាក់ៗទទួលបាន៖ មានក្រម៉ា ភួយ១ មុង១ សារ៉ុង១ និងថវិកាចំនួន ២០០,០០០រៀល ៕