កំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមតំណើរដោយឯកឧត្ដមប្រតិភូក្រសួងរ៉ែ និងថាមពល អញ្ជើញចុះពីនិត្យ ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដែលមានទីតាំងស្ថិតនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងការចុះពីនិត្យស្ថានីយនោះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម សុីវ រុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក សូត្រ សង់ អភិបាលស្ដីទីស្រុកទឹផុស។
សូមបញ្ជាក់ជូនផងដែរៈ ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដែលមានអនុភាពអគ្គិសនី ចំនួន ៦០មេហ្គាវ៉ាត់ ដែលមានទីតាំងស្ថិតនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕