រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម គុយ​ សុផល អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារសពចំនួន ១០គ្រួសារ ដែលបានស្លាប់ដោយពុលស្រា និងអ្នកពុលស្រាចំនួន ១០១នាក់ នៅឃុំជៀប ស្រុកទឹកផុស

  • 620
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការទូទៅ ក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមដំណើរដោយ ឯកឧត្តមរដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង លោក អម សុភា អភិបាលរងខេត្ត និងថ្នាក់ដឹកនាំស្រុកទឹកផុស អញ្ជើញនាំយកអំណោយចែកជូនគ្រួសារសព ចំនួន ១០គ្រួសារ។

អំណោយក្នុងមួយគ្រួសារទទួលបាន៖
១. គ្រួសារសព ចំនួន ១០គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត១ៈ មាន​ក្រមា១ ភួយ១ មុង១ សារ៉ុង១ និងថវិកា ចំនួន ៥០០.០០០រៀល។
២. អ្នកដែលបានហូបស្រាផ្ទាល់ ចំនួន ១០១នាក់ ម្នាក់ៗ ទទួលបាន ឃីត១កញ្ចប់ (សារ៉ុង១ មុង១ ភួយ១ ក្រម៉ា១ ) និងថវិកា ចំនួន ២០០.០០០រៀល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ចូលរួមរំលែកមរណទុក្ខដល់គ្រួសារចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមឧទ្ទិសនូវមហាកុសលដល់វិញ្ញាណខន្ធសពបានដល់សុគតិភព។ ត្រូវរស់នៅដោយមានអនាម័យជានិច្ច ការពារខ្លួនពីការឆ្លងជំងឺនានា ជាពិសេស ជំងឺកូវីដ១៩ ៕

អត្ថបទទាក់ទង