រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម គុយ​ សុផល អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពចំនួន ០២ គ្រួសារ ដែលបានស្លាប់ដោយពុលថ្នាំពុលក្នុងទឹកអណ្តូងដៃ ក្បែរចំការឪឡឹក នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស

  • 552
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម គុយ​ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅក្រសួង ព្រះបរមរាជវាំង តំណាងដ៏ខ្ពងខ្ពស់ សម្ដេចចៅហ្វាវាំង គង់ សំអុល បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះពុលទឹកអណ្ដូង ចំនួន ១៣ គ្រួសារ នឹងសពស្លាប់ដោយពុលទឹក ចំនួន ០២គ្រួសារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះរមរាជវាំង ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក អម សុភា អភិបាលរងខេត្ត ថ្នាក់ដឹកនាំស្រុក។

អំណោយក្នុងមួយគ្រួសារទទួលបាន៖
១. គ្រួសារសព ចំនួន ០២គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត មួយ​ មាន​ក្រមា១ ភួយ១ មុង១ សារ៉ុង១ និងថវិកា ចំនួន ៥០០.០០០រៀល។
២. អ្នកចូលបុណ្យសព ចំនួន ៥៥នាក់ ម្នាក់ៗ ទទួលបាន សារ៉ុង១ និងថវិកា ចំនួន ២០.០០០រៀល។
៣.កម្លាំងអធិការស្រុក ចំនួន ១៨នាក់​ ម្នាក់ៗសារ៉ុង១ និងថវិកា ចំនួន ២០.០០០រៀល។
៤. មន្ត្រីសាលាស្រុកទឹកផុស ចំនួន ៤នាក់​ ម្នាក់ៗសារ៉ុង១ និងថវិកា ចំនួន ២០.០០០រៀល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ចូលរួមរំលែកមរណទុក្ខដល់គ្រួសារចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមឧទ្ទិសនូវមហាកុសលដល់វិញ្ញាណខន្ធសពបានដល់សុគតិភព។ ត្រូវរស់នៅដោយមានអនាម័យជានិច្ច ការពារខ្លួនពីការឆ្លងជំងឺនានា ជាពិសេស ជំងឺកូវីដ១៩ ៕

អត្ថបទទាក់ទង