ស្រុកសាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក សាមគ្គីមានជ័យមានជ័យ លើកទី១៨ អាណត្តិទី៣ ក្រោមឣធិបតីភាព លោក កេត សំឣាន ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ជា ម៉ៅ អភិបាលរងស្រុក ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក មេឃុំ ឣង្គភាពចំណុះរដ្ឋបាលស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច សង្កាត់រដ្ឋបាលព្រៃឈើ កងកម្លាំងទាំងបី ស្មៀនឃុំ។
កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារ:ដែលបានគ្រោងទុកដូចខាងក្រោម÷
- ពិនិត្យកូរ៉ុម
- ពិភាក្សា និងអនុម័តរបៀបវារៈកិច្ចប្រជុំលើកទី១៧ អាណត្តិទី៣ ឆ្នាំ២០២០
- ពិភាក្សា និងអនុម័តកំណត់ហេតុប្រជុំក្រុមសាមញ្ញលើកទី១៦ អាណត្តិទី៣
- ពិភាក្សា និងអនុម័តរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ របស់ រដ្ឋបាលស្រុកសាមគ្គីមានជ័យ
- សំណួរ ចម្លើយ នឹងការបញ្ចេញមតិយោបល់ និងមតិបូកសរុប និងបិទអង្គប្រជុំ ៕