រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញនាំយកបច្ច័យប្រគេនដល់ព្រះចៅអធិការវត្តជ្រៃបាក់សម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្ត

  • 718
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណេីរដោយក្រុមការងារ អញ្ជើញនាំយកបច្ច័យប្រគេនដល់ព្រះចៅអធិការវត្តជ្រៃបាក់សម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្ត។ ដោយមានការចូលរួមពីលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុករលាប្អៀរ លោកមេឃុំ និងអាជ្ញាធរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមនិងក្រុមការងារបានបន្តដំណើរសួរសុខទុក្ខមន្រ្តីរដ្ឋបាលឃុំជ្រៃបាក់ និងពិនិត្យអាគាររដ្ឋបាលឃុំដែលទើបសាងសង់រួច ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង