រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម សាន់ យូ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួម សហការជាមួយមន្រ្តីជំនាញក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី

  • 451
  • ដោយ taravong

កំពង់ឆ្នាំង : ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ធដែលមានទិន្នន័យក្បាលដីចូលរួមសហការជា មួយក្រុមការងារគ្រប់គ្រង នៅក្នុងតំបន់វិនិច្ឆ័យងាយស្រួល បំពេញនូវឯកសារបានឆាប់រហ័សដើម្បីដាក់សំណើរជូន រដ្ឋបាលខេត្ត ពិនិត្យសម្រេចនិងបញ្ជូនទៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តចេញប័ណ្ណ កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។

ឯកឧត្តមបានអំពាវនាវបែបនេះ នៅពិធីបិទផ្សាយនូវ ឯកសារការវិនិច្ឆ័យលើការចុះបញ្ចីដីធ្លីជាលក្ខណ:ប្រព័ន្ធ ស្ថិតនៅក្នុងភូមិ ទូលសំរោង ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពង់ឆ្នាំង និងជានាយកចាត់ការកម្មវិធីអនុរដ្ឋបាលដីធ្លី ខេត្ត លោក លោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាង ធានាគាឯកជន ព្រមទាំងមន្រ្តីគ្រប់គ្រងតំបន់វិនិច្ឆ័យ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីក្នុងមូលដ្ឋានផងដែរ ។

ឯកឧត្ដម សាន់ យូ បានមានប្រសាសន៍បន្តទៀតថាការ ចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ធ ដែលមានដីកាន់កាប់ហើយមិនខ្លាចពីការបាត់បង់ដីទៀត ឡើយដោយមានក្រសួុងនិងមន្ទីរសូរិយោដីខេត្តជាសេនាធិការ ដើម្បីជួយការពារសិទ្ធិកាន់កាប់របស់បងប្អូននិង ដើម្បីអោយដំណើរការពិនិត្យនិងផ្ទៀងផ្ទាត់អោយកាន់តែរលូននោះសូមប្រជាពលរដ្ឋដែលមានក្បាលដីនៅតំបន់វិនិច្ឆ័យទាំងអស់ភ្ជាប់មកនៅជាមួយប័ណ្ណសំគាល់ក្បាលដីដែលចេញដោយក្រុមការងារគ្រប់គ្រងតំបន់វិនិច្ឆ័យ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ។

តាមរបាយការណ៍របស់លោក លី សុភា ប្រធានមន្ទីររៀបចំ ដែនដីនគរូបណីយកម្មសំណង់ និសុរិយោដីខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈសម្រាប់ការបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណះប្រព័ន្ធស្ថិតនៅក្នុងភូមិទូលសំរោង ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងពេលនេះដោយកំណត់ទិន្នន័យក្បាលដីបានចំនួន២២៣៩ ក្បាលដី ក្នុងនោះមានដីកសិកម្មចំនួុន.១៩៤៤ ក្បាលដី ដីលំនៅដ្ធានមានចំនួន ២៩៣ ក្បាលដី ក្រៅពីនោះ ដីសាលាបុណ្យនិង ដីសាលាឆទាន ។ ហើយចំពោះការ បិទផ្សាយពេលនេះមានរយ:ពេល១៥ ថ្ងៃ ដោយរាប់បញ្ចូល ទាំងថ្ងៃសម្រាកក្នុងរយះពេលនៃការពិនិត្យនិងផ្ទៀងផ្ទាត់មានការខុសឆ្គងដោយប្រការណាមួុយដូចជាទំហំ រូបរាងក្បាលដី រឺឈ្មោះ បងប្អូនអាចមានសិទ្ធិសុំប្តឹងតវ៉ាជាមួុយមន្រ្តីគ្រប់គ្រង នៅប្រចាំការទីនោះស្រាប់ ។

លោក លី សុភា ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់ បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិ
បាលអោយបានត្រឹមត្រូវនិងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង និងចូលរួមគោរពច្បាប់ ចរាចណ៍អោយបានគ្រប់ៗគ្នា ។

អត្ថបទទាក់ទង