កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីដំណើរការអនុវត្តផែនការគណនេយ្យភាពសង្គម I.SAF ជំហាន២ ដល់ថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីក្រុមការងារគណនេយ្យភាពសង្គមខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។