រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកបរិបូណ៌ នៅសាលាឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អាណត្តិទី៣

  • 581
  • ដោយ taravong

បរិបូណ៌៖នៅព្រឹកថ្ងៃសុក្រ ៦ កើត ខែអាសាឍ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២០ នៅសាលាឃុំពពេល ស្រុកបរិបូណ៌ បានប្រារព្ធវេទិកា ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ក្រោមអធិបតី ភាពលោក ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុក និងលោក យឹម សារិន អភិបាលស្រុកបរិបូណ៌ ។

ដោយមានការអញ្ជើញចូលរួមពី លោកលោកស្រី សមាជិកសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក លោកលោកស្រី ក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកភូមិ មកនពី ៥ ឃុំ គឺឃុំពពេល ខុខរ៉ង ពេជចង្វារ ត្រពពាំងចាន់ ឃុំ ចក និង តំណាងអង្គកាសង្គមស៉ីក្នុងស្រុក និង ប្រជាពលរដ្ឋសរុប ៥០ នាក់ស្រី ១៥ នាក់់។

វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ប្រារព្វឡើងដើម្បី បង្កើតឡើងនូវ វប្បធម៌ នៃការពិក្សា និង ការលើកម្ពស់ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ
នៅថ្នាក់ក្រោមជាតិ និងដើម្បីប្រមូលពត៌មាន និងបញ្ហាប្រឈមផ្សេងៗនៅមូលដ្ឋានរបស់ខ្លួន ព្រមទាំងដោះស្រាយសេវាសាធារណៈ បញ្ហាទុកកង្វល់នានារបស់ប្រជាពលរដ្ឋផងដែរ។

គូសបញ្ជាក់ថា អង្គវេទិកា
បានផ្សព្វផ្សាយ និងពិគ្រោះយោបល់ដោយផ្ដោតលើប្រធានបទបី គឺ៖
១ - ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩
២ - ការងារអភិវឌ្ឍន៍មូលដ្ឋាន និង ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
៣ - ការងារភូមិឃុំ មានសុវត្ថិភាព។

សំណួរ និងសំណូមដែលបានលើកឡើងដើម្បីដាក់ជូនអង្គវេទកា ពិនិត្យ និងដោះស្រាយសរុប៩ ដោយក្នុងនោះសំណួរ ផ្ទាល់មាត់ ៥ សំណួរ ជាលាយលក្ខណ៍អក្សរ១ សំណួរ និង៣សំណូមពរ ។សំណួរ និងសំណូមពរទាំងនោះត្រូវបានវាគ្មិននៃអង្គវេទិការបានឆ្លើយបំភ្លឺតាមសំណូពរនិងម្ចាស់សំណួរទទួលយកបានផងដែរ។

អត្ថបទទាក់ទង