រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ របស់ភូមិស្ដុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ

  • 541
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ របស់ភូមិស្ដុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំផ្សព្វផ្សាយនោះដោយមានការចូលរួមពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ សុរិយោដី ខេត្ត លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ ប្រារព្ធនៅបរិវេណសាលាបឋមសិក្សាស្ដុកកប្បាស ស្ថិតក្នុងភូមិស្ដុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ផងដែរថា៖ ពិធីបិទផ្សាយនេះមានរយៈពេល ១៥ ថ្ងៃ (ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០) ដូចនេះសូមម្ចាស់ក្បាលដី អ្នកពាក់ព័ន្ធនឹងផលប្រយោជន៏ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមពិនិត្យ ផ្ទៀងផ្ទាត់តាមការកំណត់ ៕

អត្ថបទទាក់ទង