រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

  • 432
  • ដោយ taravong

កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ និងអភិបាលក្រុង ស្រុក។

ក្នុងកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត
បានពិភាក្សា និងអនុម័តរួមមាន៖
១. រូបសញ្ញារបស់ក្រុង ស្រុក ឃុំនសង្កាត់។
២. ប្លង់អាងទឹក និងប្រឡាយរំដោះទឹកចេញពីក្រុងកំពង់ឆ្នាំង។
៣. ទីតាំងសំខាន់ៗចំនួន១១កន្លែង ក្នុងខេត្ត ដែលត្រូវរក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ។
៤. បញ្ហាផ្សេងៗ ៕

អត្ថបទទាក់ទង