រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជាពលរដ្ឋងាយរងង្គ្រោះ ៤៥ គ្រួសារ ក្នុងភូមិ ក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

  • 1.1ពាន់
  • ដោយ taravong

កំពង់ឆ្នាំង:នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង និងលោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា បានដឹកនាំសមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត គណៈកម្មាធិការសាខា និងថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបរិបូណ៌ចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារងាយរងគ្រោះក្នុងឃុំត្រពាំងចាន់ចំនួន ៤៥ គ្រួសារ ក្នុងនោះនៅតំបន់ក្រចាប់ ចំនួន ២៦ គ្រួសារ និង ភូមិក្បាលដំរីចំនួន ១៩គ្រួសារ ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

ឆ្លៀតក្នុងឪកាសនោះ ឯកឧត្តម អម សុភា ក៏បានសំណូមពរ និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាព ដោយត្រូវរក្សាអនាម័យ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាគម្លាតសង្គមតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង សុខាភិបាលអំពី វិធានការការពារការឆ្លងជម្ងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ ។

អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមានៈអង្ករ ២៥ គីឡូក្រាម មី ១ កេស ឃីត ១ កញ្ចប់(សារ៉ុង ១ ក្រម៉ា ១ មុង ១ ភួយ ១) ទឹកជែលលាងដៃ ១ ដប ម៉ាស់ ១ និង ថវិកា ២០០០០រៀល ហើយ ឯកឧត្តម បានចែកថវិកា ដល់កុមារ តូច ជាច្រើននាក់ផងដែរ។

អត្ថបទទាក់ទង