រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធី ប្រគល់ ពាន រង្វាន់ សម្ដេច ហ៊ុន សែន និង ប័ណ្ណ សរសើរ ដល់ គ្រូ បង្រៀន ឆ្នាំ សិក្សា ២០១៨-២០១៩

  • 640
  • ដោយ taravong

កំពង់ ឆ្នាំង៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ លោក គ្រូ អ្នក គ្រូ ៣ រូប បាន ទទួល ជ័យ លាភី ពាន រង្វាន់ សម្ដេច ហ៊ុន សែន និង លោក គ្រូ ៧ រូប ទទួល បាន ប័ណ្ណ សរសើរ ពី ថ្នាក់ ដឹកនាំ ក្រសួង អប់រំ យុវជន និង កីឡា ដើម្បី ជា ការ លើក ទឹក ចិត្ត ដែល បាន ខិតខំ ប្រឹងប្រែង ក្នុង ការ បំពេញ ភារកិច្ច ការងារ យ៉ាង អស់ ពី កម្លាំង កាយ ចិត្ត ដែល ការ ខិតខំ ប្រឹងប្រែង ទាំង នោះ ចូលរួម ចំណែក ក្នុង ការ លើក កម្ពស់ គុណភាព អប់រំ នៅ កម្ពុជា។

ពិធី ប្រគល់ ពាន រង្វាន់ នេះ បាន ប្រព្រឹត្ត ទៅ ក្រោម អធិបតីភាព ឯកឧត្ដម បណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា ដោយមានការចូលរួមពីឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត កំពង់ឆ្នាំង លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្ត រៀបចំនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង។

សូម ជម្រាប ជូបផងដែរថាៈ សម្រាប់ ខេត្ត កំពង់ ឆ្នាំង ជ័យ លាភី ទាំង ៣ រូប ទទួល ពាន រង្វាន់ សម្តេច តេជោ ហ៊ុន សែន រួម មាន ពាន រង្វាន់ គ្រូ បង្រៀន ល្អ ភាសា ខ្មែរ ថ្នាក់ ទី១-៣ ចំណាត់ ថ្នាក់ លេខ ៣ គ្រូ បង្រៀន ល្អ គណិតវិទ្យា ថ្នាក់ ទី ១-៣ ចំណាត់ ថ្នាក់ លេខ ២ និង ពាន រង្វាន់ សាលា រៀន ស្អាត ចំណាត់ ថ្នាក់ លេខ ៤ ៕

អត្ថបទទាក់ទង