រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីប្រគល់ព្រះរាជអំណោយព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបរិបូណ៌

  • 679
  • ដោយ taravong

កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រតិភូអមដំណើរ និងឯកឧត្ដម អម សុភា អភិបាលរងខេត្ត បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានដល់ប្រជាពលរដ្ឋ ៦ គ្រួសារដែលត្រូវរលំផ្ទះនិងរបើកដំបូល នៅភូមិក្បាលដំរី ត្រង់តំបន់ក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌។

ព្រះរាជអំណោយសម្រាប់គ្រួសារនីមួយៗទទួលបានរួមមាន÷ អង្ករ ៥០គ.ក្រ, មី ១កេស,ឃីត ១កញ្ចប់ (មុង ១,ក្រមា ១,សារុង ១ ,ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់(៤មx៦ម) ១ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយចំនួន១ និងថវិកា ៨០ម៉ឺនរៀលសម្រាប់គ្រួសាររលំផ្ទះ និង ៤០ម៉ឺនរៀលសម្រាប់គ្រួសាររបើកដំបូល។

បន្ទាប់មក ឯកឧត្តម រួមជាមួយនឹងក្រុមការងារ ក៏បានបន្តដំណើរទៅពិនិត្យការដ្ឋានសាងសង់ផ្លូវឆ្ពោះទៅកាន់ឃុំផ្លូវទូកស្រុកកំពង់លែង។

អត្ថបទទាក់ទង