រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ចុះអប់រំផ្សព្វផ្សាយនូវវិធានការណ៍ការពារការឆ្លងពីជំងឺកូវីដ១៩ តាមទីប្រជុំជនក្នុងស្រុករលាប្អៀរ

  • 923
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ លោក ជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម ហេង ពិទូ ប្រធាន ស.ស.យ.ក. ខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងស្រុករលាប្អៀរ ចុះបំផុស ផ្សព្វផ្សាយនូវវិធានការការពារជំងឺឆ្លងកូវីដ ១៩ ជូនដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន នៅផ្សារស្មែត និងផ្សាយពង្រ ស្ថិតក្នុងស្រុករលាប្អៀរ នៃខេត្តកំពង់ឆ្នាំង។

ក្នុងនោះក្រុមការងារ បានចុះណែនាំ ចែកខិតប័ណ្ណ បិទសារអប់រំ និងណែនាំវិធានការការចម្លងពីជំងឺកូវីដ១៩ ក្នុងពេលលក់ដូរ ប្រកបការងារផ្សេងៗ និងការធ្វើដំណើរ តាមការណែនាំ របស់ក្រសួងសុខាភិបាល នៅតាមទីសាធារណៈ និងដោយបានចាក់ឃោសនសព្ទនៅតាមហាងលក់ដូរ និងអ្នកធ្វើដំណើរ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចេះធ្វើអនាម័យ និងដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ថ្មីនេះ។

ក្នុងឱកាសនោះដែរ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង ក៏បានផ្តល់ជាថវិកាបន្ថែម ចំនួន ៤០០ ០០០រៀល និងចូលរួមជាមួយ ឯកឧត្ដម ហេង ពិទូ ប្រធាន ស.ស.យ.ក. ខេត្ត ធ្វើការប្រគល់សម្ភារ:ជូនដល់ ស.ស.យ.ក.ស្រុករលាប្អៀរ រួមមាន៖ ១.ម៉ាស់ ៥០០, ២.ខិតប័ណ្ណ ៤០០សន្លឹក, ៣.បដា ១.៥ម×៤ម ២ផ្ទាំង, ៤.អាកុល ២យួរ និងថវិកា ចំនួន ២០០ ០០០រៀល ដល់ ស.ស.យ.ក.ស្រុក និងឃុំ ផងដែរ ៕

អត្ថបទទាក់ទង