ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើសារលិខិតអបអរសាទរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង៉ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ក្នុងឪកាសដែលសម្ដេចត្រូវបានប្រមុខរាជរដ្ឋាភិបាលអនុញ្ញាតឲ្យសាលារាជធានីភ្នំពេញប្រសិទ្ធនាមផ្លូវ២០០៤ ជា “មហាវិថី សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល”
កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើសារលិខិតអបអរសាទរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង៉ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ក្នុងឪកាសដែលសម្ដេចត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យសាលារាជធានីភ្នំពេញប្រសិទ្ធនាមផ្លូវ២០០៤ ចាប់ពីចំណុចមហាវិថីខេមរភូមិន្ទ(ផ្លូវលេខ ២៧១) រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងប្រមាណ៤៤៥០ម៉ែត្រ និងទទឹងប្រវែងប្រមាណ២០ម៉ែត្រស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ជា “មហាវិថី សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល”។