រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អញ្ជើញនាំយកសម្ភារៈ ជាគ្រឿង ឧបភោគ បរិភោគ ផ្តល់ដល់រដ្ឋបាលស្រុករលាប្អៀរ ដើម្បីជួយដល់ប្រជាពលរដ្ឋជួបការលំបាក

  • 654
  • ដោយ taravong

ស្រុករលាប្អៀរ៖ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០
នៅសាលប្រជុំសាលាស្រុករលាប្អៀរ បានរៀបចំពិធីប្រគល់ជូនសម្ភារៈ ជាគ្រឿង ឧបភោគ បរិភោគ ដល់ រដ្ឋបាលស្រុករលាប្អៀរ សម្រាប់ជួយដល់ប្រជាពលរដ្ឋជួបការលំបាក និងណែនាំពីវិធានការដើម្បីចូលរួមទប់ស្កាត់បង្ការជំងឺកូវីដ១៩ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បាន ឧបត្ថម្ភ សម្ភារៈ ជាគ្រឿង ឧបភោគ បរិភោគ ដល់ រដ្ឋបាលស្រុក សម្រាប់ជួយដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងមួយរយ:ពេល នេះ រួមមាន៖ អង្ករ ៦៦បេ , ទឹក ត្រី ៦៥យួរ , សាប៊ូ ៧២០ដុំ, ឆៃប៉ូវ៦៥គក្រ , ក្រម៉ា ៨០ ,ត្រីខ ៦៥យួរ និងអាល់កុល ៦០លីត្រ និងថវិកា ២,០០០,០០០រៀល ៕

អត្ថបទទាក់ទង