រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា ១ខ្នង នៅសាលាបឋមសិក្សាតាភន ស្ថិតនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

  • 690
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា ១ខ្នង នៅសាលាបឋមសិក្សាតាភន ស្ថិតនៅភូមិតាឱស ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ដោយមានការរអញ្ជើញចូលរួមមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង រួមជាមួយ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៣១៤នាក់។ អគារសិក្សា១ខ្នង ស្មើនឹង៦បន្ទប់ សាងសង់អំពីថ្ម បំពាក់ដោយគ្រឿងសង្ហារឹម និងបង្គន់អនាម័យចំនួន ០៦បន្ទប់ គឺជាអំណោយរបស់អង្គការ School Aid JAPAN។

នាក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញចែកអំណោយជាថវិកាមួយចំនួនដល់ក្រុមការងារថ្នាក់ស្រុក ចំនួន៣០នាក់ ប្រជាពលរដ្ឋ ចំនួន១០០នាក់ លោកគ្រូ អ្នកគ្រូ ចំនួន៤នាក់ កម្លាំងការពារ ចំនួន២០នាក់ សិស្សានុសិស្ស ចំនួន១៦៨នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ២ក្បាល ប៊ិច២ដើម ថវិកា៥,០០០រៀល និងសាប៊ូ ១ដុំ ៕

អត្ថបទទាក់ទង