រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ក្នុងខេត្ត កំពង់ឆ្នាំង បើកវេទិកាសាធារណៈ ដើម្បីទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • 689
  • ដោយ taravong

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តត្រពាំងម្ទេស ដែលមានប្រជាពលរដ្ឋមកពីឃុំត្បែងខ្ពស់ និងឃុំស្វាយជុក ក្នុងស្រុកសាមគ្គីមានជ័យ បានចូលរួមវេទិកាសាធារណៈ ដែលរៀបចំដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងអាណត្តិទី៣ ដើម្បីឆ្លើយតបឱ្យសមស្របជាមួយផែនការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ និងអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារ សមាជិកសមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុក គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក អាជ្ញាធរដែនដី ចំនួន ៤០០នាក់។

មានមតិសំណេះសំណាលក្នុងអង្គវេទិកា ឯកឧត្ដម អ៊ុកប្រជា អនុប្រធានទី១ក្រុមការងារបានមានប្រសាសន៍ថា៖ នេះជាលើកទី២ហើយដែលក្រុមការងារបានបើកវេទិកា ដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ក្នុងគោលបំណង ទទួល និងក្តាប់ព័ត៌មាន ពីប្រជាពលរដ្ឋ និងអាជ្ញាធរ ដើម្បីដោះស្រាយក៏ដូចជាឆ្លើយតបភ្លាមៗពីក្រុមការងារដែលថ្នាក់ដឹកនាំតាមមន្ទីរ ជំនាញ និងអាជ្ញាធរពាក់ព័ន្ធដែនដីទទួលខុសត្រូវបានចូលរួម។

សូមជម្រាបជូនផងដែរថាៈ ក្នុងអង្គវេទិកាក៏បានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ លើកឡើងជាសំណួរ សំណូមដោយផ្ទាល់មាត់ និងជាលិខិត មានចំនួន ០៨ ដែលពាក់ព័ន្ធនានាក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនោះក្រុមការងារ អាជ្ញាធរ និងមន្ទីរ ជំនាញបានធ្វើការបកស្រាយ បញ្ហា និងសំណូមពរ ដែលនៅសេះសល់ក្រុមការងារ និងធ្វើការដោះស្រាយបន្ត ៕

អត្ថបទទាក់ទង