កំពង់ឆ្នាំងៈឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានស្នើបែបនេះនារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្នុងកិច្ចជួបសំណេះសំណាលជាមួយអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលផ្នែកឯកជន នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។
ឯកឧត្តម បានមាប្រសាសន៍បន្តថាៈបច្ចុប្បន្នសេវាសុខាភិបាលផ្នែកឯកជន នៅតែជាដៃគូដែលមិនអាចខ្វះបានជាមួយនិងសេវាសុខាភិបាលរសាធារណៈរបស់រដ្ឋ សូមអោយគ្រប់សេវាសុខាភិបាលផ្នែកឯកជនទាំងអស់ ផ្តល់ភាពជឿទុកចិត្ត និង បង្កើនប្រសិទ្ធិភាពនៃការថែទាំ និង ព្យាបាលជូនអតិថិជនប្រកបដោយគុណធម៌ សមធម៌ និង គោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថាៈ គ្រូពេទ្យត្រូវតែមានការទទួលខុសត្រូវខ្ពស់ ចំពោះការព្យា
បាលអ្នកជំងឺដោយការប្រុងប្រយ័ត្ន ហើយថែមទាំងមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ថែមទៀត ដើម្បីសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋមិន
អាចធ្វេសប្រហែសក្នុងពេលដែលថែទាំព្យាបាល
អ្នកជំងឺ គឺអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបាន។
ឯកឧត្តម អម សុភា បានផ្តាំផ្ញើអោយគ្រូពេទ្យនិងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកឯកជនទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការព្យាបាលអ្នកជំងឺ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះអ្នកជំងឺ៕