កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោកជំទាវ ប៊ន សុភី អភិបាល រង ខេត្ត កំពង់ឆ្នាំង បាន អញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាអាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ«ការបំបៅកូនដោយទឹកដោះម្តាយគឺជាជម្រើសដ៏ប្រសើរសម្រាប់អភិវឌ្ឍន៍មូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ » ដោយមាន ការអញ្ជើញ ចូលរួម ពីអាជ្ញាធរ ស្រុក មន្ទីរ អង្គភាព ជុំវិញ ខេត្ត និង ប្រជាពលរដ្ឋ ជាច្រើន រូប ។
ក្នុង ពិធីនោះ ដែរ ក៏មាន ការទស្សនាការតាំងពិព័រណ៌ ផលិតផលរបស់សហគមន៍ ស្តីពី«អាហារបន្ថែម កសិកម្ម និងកែឆ្នៃអាហារ» នៅវិទ្យាល័យហ៊ុនសែនបរិបូណ៌ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ៕