រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ស្នើអោយសេវាសុខាភិបាលឯកជនបង្កើនការទទួល ខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាដល់ពលរដ្ឋ

  • 596
  • ដោយ taravong

កំពង់ឆ្នាំង៖ ខណៈដែលសេវាសុខាភិបាលផ្នែកឯកជន នៅតែជាដៃគូដែលមិនអាចខ្វះបានជាមួយនិងសេវាសុខាភិបាលរសាធារណៈរបស់រដ្ឋនោះ អភិបាលខេត្តកំពង់
ឆ្នាំង ឯកឧត្តមឈួរ ច័ន្ទឌឿន បានស្នើអោយគ្រប់សេវាសុខាភិបាលផ្នែកឯកជនទាំងអស់ ផ្តល់ភាពជឿទុកចិត្ត និង បង្កើនប្រសិទ្ធិភាពនៃការថែទាំ និង ព្យាបាលជូនអតិថិជនប្រកបដោយគុណធម៌ សមធម៌ និង គោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ។

ការលើកឡើងរបស់ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បែបនេះធ្វើឡើង នៅក្នុងឱកាសដែលឯកឧត្តមជួបជាមួយអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិ
បាលផ្នែកឯកជន នៅមន្ទីរសុខាភិបាលខេត្តក្នុងខេត្តកំពង់ឆ្នាំង កាលពីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា គ្រូពេទ្យត្រូវតែមានការទទួលខុសត្រូវខ្ពស់ ចំពោះការព្យាបាលអ្នកជំងឺដោយការប្រុងប្រយ័ត្ន ហើយថែមទាំងមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ថែមទៀត ដើម្បីសុវត្ថិភាពអាយុជីវិតរបស់ប្រជា
ពលរដ្ឋ ។ ការខ្វះខាត អសមត្ថភាព និងសីលធម៌ វិជ្ជាជីវៈ ការធ្វេសប្រហែស នៅ
ពេលដែលថែទាំព្យាបាលអ្នកជំងឺ គឺអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ គ្រូពេទ្យត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការព្យបាលអ្នកជំងឺ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា សុខភាពរបស់មនុស្សម្នាក់ៗអាចនឹងរងគ្រោះប្រសិនបើគ្រូពេទ្យម្នាក់ ឆ្មប ឬគិលានុដ្ឋាកម្នាក់មិនមានសមត្ថភាពគ្រប់គ្រាន់ មិនមានសប្បទានគ្រប់គ្រាន់នៅក្នុងការព្យាបាលនោះ។ ដូច្នេះទាមទារអោយមានចំណេះដឹងច្បាស់លាស់ ត្រូវអនុវត្តន៍ការងាររបស់ខ្លួនធ្វើយ៉ាងណាដោយមានការប្រុងប្រយ័ត្ន មានស្មារតីទទួលខុសត្រូវខ្ពស់ និងប្រក
បដោយក្រមសីលធម៌វិជ្ជាជីវៈ ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា បច្ចុប្បន្នចំនួនសេវាវិជ្ជាជីវៈឯកជន មានច្បាប់អនុញ្ញាតត្រឹមត្រូវមានចំនួន
៤៨៤កន្លែង សេវាសុខាភិបាលផ្នែក
ឯកជនក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាជូនអតិជនដែល មានលទ្ឋភាពនិងរស់នៅក្បែរគេហដ្ឋានពួកគាត់ ដោយគោរពបាននូវក្រមសីលធម៌ខ្ពស់ផងដែរ ។

អត្ថបទទាក់ទង