កំពង់ឆ្នាំងៈ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានថ្លែងបែបនេះនា ព្រឹកថ្ងៃ១៥ ខែមករា ឆ្នាំ២០២០ ក្នុងយុទ្ធនាការ ផ្សព្វផ្សាយអំពីសុវត្ថិ
ភាពចំណីអាហារនៅក្នុងសាលារៀនរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សាផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរអប់រំខេត្ត អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចូលរួម យ៉ាងច្រើនកុះករ ។
លោកជំទាវ សឿ សុជាតា បានមានប្រសា
សន៍បន្តថាៈ ដើម្បីធានាថា ចំណីអាហារនៅក្នុងសាលារៀន មិនមានសារធាតុគីមី និង មានអនា
ម័យល្អ និង ធានាថាសិស្សានុសិស្សមិនទទួលរងនូវផលប៉ះពាល់ អវិជ្ជមានពីចំណីអាហារនៅក្នុងសាលារៀន ក្រសួងអប់រំបានដាក់ចេញនូវវិធានការអនុវត្តលើកម្ពស់ សុវត្ថិភាពចំណីអាហារ ដោយហាមឃាត់នូវអាហារចំនួន៦មុខមិនអោយលក់នៅក្នុងសាលារៀន ដូចជា អាហារហួសការិច្ឆេទ ,គ្រឿងស្រវឹង ,ចំណីអាហារដែលពុំមានប្រភពច្បាស់លាស់ ,ភេសជ្ជៈប៉ូវកម្លាំង , ស្ករសូកុឡា ស្ករគ្រាប់ ស្ករកៅស៊ូគ្រប់ប្រភេទ និងចាហួយ នំ ដូណាត់ និង នំផ្អែមខ្លាំង ។
លោកជំទាវបានមានប្រសាសន៍បន្តទៀតថាៈយុទ្ធនាការនេះ ធ្វើអោយបានទូលំទូលាយបំផុតទៅដល់អ្នកពាក់ព័ន្ធ ហើយយុទ្ធនាការនេះនឹងបញ្ជ្រាបចំណេះដឹង ដល់អ្នកលក់ដូរ ក្នុងសាលាអោយយល់ដឹងអំពីអនាម័យចំណីអាហារ ។
តាមរយៈនូវយុទ្ធនានេះនឹងផ្តល់នូវវិភាគទានយ៉ាងសំខាន់មួយថែមទៀត សម្រាប់ចូលរួមលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពអប់រំតាមរយៈចូលរួមកាត់បន្ថយបញ្ហាសុខភាពសាធារណៈ ដែលបណ្តាលមកពីការទទួលទាន ចំណីអាហារដែលគ្មានសុវត្ថិភាព ។ តាមរបាយការណ៍សុខភាពពិភពលោក និង ក្រសួងសុខាភិបាលបានអោយដឹងថា កុមារដែលទម្លាប់ទទួលទានផ្អែម អាហារប្រៃ ខ្លាញ់ច្រើនពេក នឹងអាចធ្វើអោយកុមារប្រឈមនិងជំងឺ ពុកធ្មេញ ទឹកនោផ្អែម ជំងឺបេះដូង និងមហារីក ។
ឯកឧត្តម ស្រ៊ន សំឫទ្ធី បានបញ្ជាក់ថាៈយុទ្ធនាការដែលបានរៀបចំឡើងនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់លើកកម្ពស់សុខមាលភាពរបស់កុមារ នៅតាមសាលារៀន តាមរយៈវេទិកានេះ នៅទូទាំងខេត្តកំពង់ឆ្នាំង នឹងលុបបំបាត់អោយអស់ នូវការលក់ចំណីអាហារណាដែលធ្វើអោយប៉ះពាល់ដល់សុខភាពរដល់សិស្សានុសិស្សនៅតាមសាលារៀន នឹងធ្វើការផ្សព្វផ្សាយអោយបានផុលផុសដល់គ្រប់សាលាអំពីយុទ្ធនាការដ៍មានសារៈសំខាន់នេះ ។
សូមបញ្ជាក់ថា យុទ្ធនានេះ ក្រសួងអប់រំយុវជននិងកីឡា បានសហការជាមួយក្រុមហ៊ុនចំនួន៣
ដោយចាប់ផ្តើមធ្វើចាប់ពីថ្ងៃទី១ រហូតដល់ដល់ថ្ងៃទី៣១ ខែមករាឆ្នាំ២០២០ ។