រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំងអំពាវនាវដល់ស្ថាបនពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នាទប់ស្កាត់រាល់អំពើជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ

  • 683
  • ដោយ taravong

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវបែបនេះនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្នុងពិធីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខួបលើកទី១៣ ក្រោមប្រធានបទ «បង្ហាញពីឆន្ទះដ៏មុះមុតរបស់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋគ្រប់រូប ក្នុងការរួមសហការគ្នាដើម្បីកម្ពុជាគ្មានអំពើជូញដូរមនុស្ស» ។ ពិធីនេះមានការចូលរួមពីលោកស្រី ប៊ន សុភី អភិបាលរងខេត្តនិងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស លោក អម សុភា អភិបាលរងខេត្ត សមាជិក ក្រុមប្រឹក្សាខេត្ត ប្រធានអង្គភាពជុំវិញខេត្ត សមាជិកគ.ខ.ប.ជ ខេត្តក្រុងស្រុកទាំង៨ តំណាងអង្គការក្រៅរដ្ឋាភិបាល ស.ស.យ.ក យុវជនកាកបាទក្រហម កាយឫទ្ធិ សមាគមនារី យុវជនស្រឡាញ់សន្តិភាពសរុបចំនួន២០០នាក់។

លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសកលដែលនៅតែបន្តកើតមាន អាស្រ័យដោយកត្តាសំខាន់៣ គឺការអប់រំសង្គម ការអនុវត្ត ច្បាប់ នឹងការឆក់ឳកាសពីជនល្មើស។រូបភាពអំពើជួញដូរ មនុស្សមិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ កន្លងទៅក៏មានលេចចេញបាតុភាពមួយចំនួនដែលទំនោរទៅរកអំពើជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារក ក្រោមរូបភាពដែលហៅថា អំពើជួលពរពោះជំនួសទៀតផងដែលនេះជាកង្វល់ថ្មីមួយទៀតដែលចាំបាច់ត្រូវ មានវិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា៕

អត្ថបទទាក់ទង