កំពង់ឆ្នាំង៖ នៅសាល ប្រជុំ សាលា ខេត្ត កំពងមឆ្នាំង ក្រុមប្រឹក្សាខេត្តកំបាន បើកកិច្ចប្រជុំ សាមញ្ញលើកទី៧ អាណត្តិទី៣ នៅ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត កំពង់ឆ្នាំង និង ឯកឧត្ដម អម សុភា អភិបាលរងខេត្តតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្ត ។
ព្រមទាំងមានការ អញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត កងកម្លាំង ទាំង បីឈរ ក្នុង ខេត្ត នាយករងរដ្ឋបាល សាលាខេត្ត មន្ទីអង្គភាព ជុំវិញខេត្ត ទីចាត់ការ និង អង្គភាព ចំណុះ សាលា ខេត្ត សរុប ៧០នាក់។
នៅក្នុង កិច្ចប្រជុំ ឯកឧត្តម ឡុង ឈុនឡៃ ប្រធាន ក្រុម ប្រឹក្សា ខេត្ត បាន ស្នើឱ្យ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្ត ពិភាក្សា និង អនុម័ត នូវ ខ្លឹម សារ របៀប វារ:ដូច ខាងក្រោម៖
១. សេចក្ដីព្រាង របៀប វារ:កិច្ចប្រជុំ សាមញ្ញ លើក ទី៧
២. សេក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំ សាមញ្ញ លើកទី៦
៣. លទ្ធផល របាយការណ៍ ស្ដីពី ការ អនុវត្តការងារ ប្រចាំ ឆ្នាំ២០១៩ និង ប្រចាំខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាល ខេត្ត ។
ទន្ទឹម នឹងនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា ខេត្ត បាន ស្នើ ឱ្យ មន្ទីរ អង្គភាព ពាក់ព័ន្ធ ឆ្លើយ បំភ្លឺ រាល់ សំណួរ បញ្ហា ប្រឈម និង សំណូម ពរ ដែល ក្រុម ប្រឹក្សា បាន លើក ឡើង ។
ឯកឧត្តម អម សុភា អភិបាលរង ខេត្ត បាន វាយតម្លៃ ខ្ពស់ និង កោត សរសើរ ចំពោះ កិច្ចខំប្រឹង ប្រែង របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ទីរ អង្គភាព ក្នុង កា រ ចូល រួម អភិវឌ្ឍ ខេត្ត ឱ្យ មានការ រីក ចំរើន ។ ដោយ ឡែក ចំណុចខ្វះខាត យើង បន្ត ជម្រុញ អនុវត្ត ឱ្យ មាន ប្រសិទ្ធភាព ប្រសិទ្ធផល ។