រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូ (DBST) ចំនួន ០១ ខ្សែ នៅស្រុកបរិបូណ៌

  • 526
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានៈ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ ខ្សែ ស្ថិតនៅក្នុងឃុំពន្លៃ និងឃុំខុនរ៉ង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអោយដឹងថាៈ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ ខ្សែនេះ ដែលមានប្រវែងសរុប ២ ៧០០ម៉ែត្រ និងទទឹងខ្នងលើ ៦ម៉ែត្រ ប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាល គម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយនាយកដ្ឋានវិស្វ័យកម្មនៃក្រសួងការពារជាតិ។

ក្នុងឱកាសការចុះពិនិត្យនោះផងដែរឯកឧត្តម បានថ្លែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ក្រុុមការងារ និងមន្ត្រីជំនាញក្រសួង ដែលបានសហការល្អ ជាមួយអាជ្ញាធរដែនដី ក្នុងការងារស្ថាបនាផ្លូវនេះ ៕

អត្ថបទទាក់ទង