កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត រួមដំណើរដោយលោក លោកស្រី ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារសពកុមារ២នាក់ ដែលលង់ទឹកស្រះស្លាប់ នៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាននាំយកថវិកា និង ទេយ្យវត្ថុ សម្រាប់ចូលរួមកម្មវិធីបុណ្យ ដោយក្នុងមួយគ្រួសារចំនួន២លានរៀល អង្ករ ត្រីខ និងឃីតមួយកញ្ចប់ដែលថវិកា និងទេយ្យវត្ថុផ្សេងៗ បានមកពីការចូលរួមសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និង រដ្ឋបាលខេត្តកំពង់ឆ្នាំង ។
គួរបញ្ជាក់ថា កាលពី វេលាម៉ោង១៧ និង១៥នាទីល្ងាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មានក្មេងប្រុសស្រី២នាក់ បានលង់ទឹកស្រះស្លាប់ យ៉ាងអណោចអធម្ម ខណ:ពេលដែលពួកគេនាំគ្នាទៅលេងទឹកស្រះ ក្នុងបន្ទាយកងវរ:សេនាតូចលេខ១ ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
កុមាររងគ្រោះទាំង២រនាក់ ដែលលង់ទឹកស្លាប់នេះម្នាក់ឈ្មោះ សន ផាតម៉េងលៀង ភេទប្រុស អាយុ១០ឆ្នាំ និង ម្នាក់ទៀតឈ្មោះឯម ម៉ារីយ៉ា ភេទស្រីអាយុ១០ឆ្នាំ។ កុមាររងគ្រោះទាំង២នាក់មាន
ទីលំនៅ ក្នុងភូមិ ឃុំ កើតហេតុខាងលើ ៕