រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ដំណាំស្រូវចំនួន២១១ហិកតានៅឃុំអណ្តូងស្នាយ និង ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រងផលប៉ះពាល់ខ្វះទឹក។

  • 1.1ពាន់
  • ដោយ taravong

កំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលខេត្ត លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត លោកយ៉ង់ សៅវុទ្ធីអភិបាលស្រុក តំណាងមន្ទីរកសិកម្មខេត្ត អាជ្ញាធរឃុំភូមិបានចុះពិនិត្យមើលស្រូវដែលរងផលប៉ះពាល់ខ្វះទឹកមានផ្ទៃដីចំនួន២១១ហិកតា នៅឃុំអណ្តូងស្នាយ និង ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ដោក ប៊ុនថុន បានបញ្ជាក់អោយដឹងថាៈស្រូវដែលរងផលប៉ះពាល់ខ្វះទឹកមានផ្ទៃដីចំនួន២១១ហិកតា មន្ទីរធនធានទឹកបានដាក់ម៉ាស៊ីនបូមជួយសង្គ្រោះបានចំនួន៥៥ហិកតាហើយមកដល់រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសល់១៥៦ហិកតាទៀត នឹងបូមទឹកសង្គ្រោះអស់ក្នុងរយៈពេលប្រហែល៥ថ្ងៃទៀត។

លោកក៏បានអំពាវនាវអោយម្ចាស់ស្រែទាំងអស់សូមចូលរួមសហការជាមួយក្រុមការងាររបស់មន្ទីរធនធានទឹកដើម្បីផ្តល់ព័ត៌មានជួយសង្រ្គោះបានទាន់ពេលវេលា។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជម្រុញអោយមន្ទីរធនធានទឹក មន្ទីរកសិកម្ម និង អាជ្ញាធរដែនដីត្រូវសហការគ្នាបន្តរកប្រភពទឹកជួយសង្គ្រោះផ្ទៃដីស្រូវខ្វះទឹកដែលនៅសល់អោយបានទាន់ពេលវេលាតាមសំណូមពរតម្រូវការរបស់ប្រជាកសិករយើង។

អត្ថបទទាក់ទង