រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៤

  • 605
  • ដោយ taravong

កំពង់ឆ្នាំងៈទិវាអន្តរជាតិខួបលើកទី១៤ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍នាឆ្នាំនេះខេត្តកំពង់ឆ្នាំងបានប្រារព្ធធ្វើក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ កម្លាំងសមត្ថកិច្ច និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

នៅក្នុងទិវានេះ ក៏បាននិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសលផលបុណ្យដល់អ្នកដែលស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។

ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្ត សូមចូលរួមអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ទាំងអស់គ្នា បង្ការកុំមានគ្រោះថ្នាក់ប៉ះពាល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ ទាំងគ្រួសារខ្លួនឯង និងអ្នកដទៃ។

អត្ថបទទាក់ទង