រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញ លើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្ត កំពង់ឆ្នាំង

  • 719
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំ សាលា ខេត្ត កំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តទី៣ របស់ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ទីចាត់ការ និង អង្គភាព ចំណុះសាលាខេត្ត ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឡុង ឈុនឡៃ បានស្នើឱ្យ សមាជិក សមាជិកា ពិនិត្យ និង អនុម័តនូវរបៀបវារ:ដូច ខាងក្រោម៖
១. សេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៥
២.របាយការណ៍ របស់រដ្ឋបាលខេត្ត ស្ដីពីលទ្ធផល នៃការអនុវត្ត ការងារ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩
៣. របាយការណ៍បូកសរុបលទ្ធផល ការងារវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនៅតាមក្រុង ស្រុក។

អត្ថបទទាក់ទង