រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្តីពីការទទួលព័ត៌មានជាសាធារណៈ និងស្វែងយល់ពីបញ្ហាប្រឈម ទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំស្វាយជុក និងឃុំត្បែងខ្ពស់

  • 857
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្រុកសាមគ្គីមានជ័យ បានបើកវេទិកា សាធារណៈ ស្តីពីការទទួលព័ត៌មានជាសាធារណៈ ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងឃុំឃុំស្វាយជុក និងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ដើម្បីឆ្លើយតបឱ្យសមស្របជាមួយផែនការអនុវត្តកម្មវិធីនយោ បាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ទិត្យ ច័ន្ទតារីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រួមជាមួយលោកជំទាវ ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ និងអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក សមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងស្រុកសាមគ្គីមានជ័យ អភិបាលរងស្រុក មន្ត្រីសាលាស្រុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមកពីឃុំត្បែងខ្ពស់ និងឃុំស្វាយជុក ក្នុងស្រុកសាមគ្គីមានជ័យ សមាសភាពចូលរួមសរុបប្រមាណ ៤៥០ នាក់។

មានមតិសំណេះសំណាលក្នុងអង្គវេទិកា លោកជំទាវ ទិត្យ ច័ន្ទតារីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ បានមានប្រសាសន៍ថា៖ ការបើកវេទិ កាសាធារណៈនេះគឺដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋាន។ ការបើកវេទិកា មានគោលបំណង ផ្ដល់ព័ត៌មាន ដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា អំពីអាទិភាពនៃការ ងារ អភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំខាងមុខៗទៀត។ លោកជំទាវ ក៏បានលើកឡើងអំពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសសភាពការណ៍ទូទៅចំពោះមុខនៃកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព មានកំណើន សេដ្ឋកិច្ច ល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យឈានទៅមុខបន្តទៀត ។

ក្នុងវេទិកាក៏បានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ លើកឡើងនូវសំណួរពាក់ព័ន្ធនានាក្នុងមូលដ្ឋាន ទទួលយកនូវសំណូមពររបស់ អាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបក្នុងការលើកកម្ពស់កិច្ចសហការ និងទទួល បានព័ត៌មានប្រសើរ ជាងមុនអំពីតម្រូវការរបស់ប្រជាពលរដ្ឋ និងការ យល់ដឹងកាន់តែច្បាស់អំពីការងារអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទំរង់នានារបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦នៃរដ្ឋសភា។ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានត្រូវចុះបំពេញបេសកកម្មតាមមូលដ្ឋានដើម្បីបង្កើនល្បឿនកំណែទំរង់អភិបាលកិច្ចដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដោយផ្តល់នូវកាលានុវត្តភាពក្នុងការ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រសំដៅរួមចំណែកធ្វើឲ្យសម្រេចបាននូវសមិទ្ធិផលជាច្រើនគ្រប់ការដ្ឋាននៃការកែទំរង់ ៕

អត្ថបទទាក់ទង