កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ២កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ អមដំណេីរដោយលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក ស៊ន សំអាត លោក អាំ សុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច បានចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់គ្រួសារមានជីវភាពខ្វះខាត ជួបការលំបាក ចំនួន០២ គ្រួសារ។
ដែលគ្រួសារទី១ៈ មានឈ្មោះ ឈន ឈាន ភេទ ប្រុស អាយុ ៤៣ និងឈ្មោះវ៉ាត់ ស្រស់ ភេទ ស្រី អាយុ ៤៩ ក្នុងបន្ទុកគ្រួសារ ៤ នាក់ ស្រី៣។
ចំណែកគ្រួសារទី២ៈមានឈ្មោះ ភុំ ផាត ភេទ ប្រុស អាយុ ៣៥ ឆ្នាំ និងប្រពន្ឋឈ្មោះ ភេន សុភាស់ ភេទ ស្រី អាយុ ៣៤ ឆ្នាំ រស់នៅភូមិ បឹងកក់ឃុំ តាជេសស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង។
អំណោយដែលចែកជូនក្នុងពេលនោះរួមមាន៖
អង្ករ១០០គីឡូក្រាម មី ០២ កេស ត្រីខ ១០កំប៉ុង ទឹកសុទ្ឋ ២កេះ ម៉ុង ២ ភួយ២ កន្ទេល២ មី ៤កេះទឹកត្រី ២ យួរ ទឹកសេអុីវ ២ យួរទឹកក្រូច ២កេះ ថវិកា ៨០០,០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ ឯឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញេីដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់មេីលថែជាប្រចាំនៅសុខទុក្ខរបស់ប្រជាពលរដ្ឋអោយបានល្អបំផុត ហេីយឯឧត្តមក៏បានផ្តាំផ្ញេីរថា ចំពោះគ្រួសារដែលមានជំងឺត្រូវដោះស្រាយជូនគាត់ទៅមណ្ឌលសុខភាព អោយបានឆាប់បំផុត ៕