រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកទឹកផុស

  • 503
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅសាលាស្រុកទឹកផុស មានរៀបចំវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ស៊្រន សំឫទ្ធី អភិបាលរង​ខេត្ត ដោយ​មាន​អញ្ជើញ​ចូលរួម​ពីឯកឧត្តម​ លោកជំទាវ​សមាជិក​ក្រុម​ប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុម​ប្រឹក្សា​ស្រុក គណៈអភិបាល​ស្រុក ការិយាល័យជុំវិញស្រុក ក្រុម​ប្រឹក្សា​ស្រុក មេភូមិ ឃុំ ប្រជាពលរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និង​អ្ន​កពាក់ព័ន្ធ សមាសភាពចូលរួមមានចំនួន ២១៧នាក់ ស្រី ៣៦នាក់។

នៅក្នុង​វេទិកានោះ ក៏មាន​លើក​ជាសំណួរ និង​សំណូម​ពរ​ដោយផ្ទាល់មាត់ និងលាយលក្ខណ៍​ជាអក្សរ​ ក្នុង​នោះ​ថ្នាក់ដឹកនាំ មន្ត្រីជំនាញ​ និងអាជ្ញាធរពាក់ព័ន្ធ បានបកស្រាយ​បំភ្លឺ​មួយចំនួន រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យ សិក្សាឲ្យបានច្បាស់លាស់ជាបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយឲ្យមានប្រសិទ្ធភាព ៕

អត្ថបទទាក់ទង