រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សម្តេចចៅហ្វាវាំងគង់ សំអុល នាំយកថវិ កា១៥០លានរៀល និង១,៨៣០ដុល្លាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

  • 810
  • ដោយ taravong

នៅព្រឹកថ្ងៃសៅរ៍ ០៦រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ
ទី១៩ ខែតុលា ឆ្នាំ២០១៩នេះ នៅមន្ទីរ
ពេទ្យគន្ធបុប្ផាវត្តភ្នំ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង ជាតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំ បានដឹកនាំគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង ដែលមានឯកឧត្តមឈូរ ច័ន្ទឌឿន អភិបាលខេត្តជាប្រធានមកបរិច្ចាគថវិកាចំនួន១៥០,០០០,០០០រៀល និង ១,៨៣០ដុល្លារអាមេរិក ជូនមូលនិធិគន្ធ
បុប្ផាកម្ពុជា ដែលមានលោកជំទាវ ងួន សុ
ខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា និង ជាតំណាងរបស់អគ្គ
បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា
យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលស្វាមគម៏ និងទទួលការបរិច្ចាគនេះ។

សូមបញ្ជាក់ថា ថវិកាសប្បុរសធម៌នេះ គឺបានមកពីការចូលរួមចំណែកពីបណ្តាថ្នាក់
ដឹកនាំ មន្រ្តីរាជការ និង ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង តាមរយៈការអំពាវនាវ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេជាប្រធានកិត្តិយស និង ជាស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា និង ជាពិសេសតាមរយៈការអំពាវនាវ របស់គណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង។

ជំនួសមុខឱ្យអគ្គបណ្ឌិតសភាចារ្យ ឧបនា
យករដ្ឋមន្ត្រី, លោកជំទាវ ងួន សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោត
សរសើរជូនចំពោះ សម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានចំណាយពេលវេលាដ៏មានតម្លៃដឹកនាំគណៈកម្មការទ្រទ្រង់មូល
និធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់វិភាគទានដ៏សប្បុរសធម៌នេះ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

លោកជំទាវបានរំលឹកអំពីសាវតានៃការបង្កើត មូលនិធិគន្ធបុប្ផាកម្ពុជា ក៏
ដូចជាការរួមចំណែករបស់ មូលនិធិគន្ធបុប្ផាស្វីសនិងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner ដែលបានចូលរួមចំណែក និងបូជាកំលាំងកាយចិត្តដើម្បីអនាគត និង ភាពញញឹម របស់កុមារកម្ពុជា។

លោកជំទាវក៏បានលើកអំពីគោលបំណងសំខាន់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមិនត្រឹមតែជួយស្វែងរកប្រភពមូលនិធិសម្រាប់ទ្រទ្រង់ ដល់និរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផានោះទេ ថែមទាំងដើម្បីបណ្តុះសាបព្រោះ និង លើកកម្ពស់ស្មារតីជួយគ្នាទៅវិញទៅមក ក្រោមពាក្យ
ស្លោក ខ្មែរជួយខ្មែរ ឱ្យបានកាន់តែទូលំ
ទូលាយ ទូទាំងប្រទេស តាមរយៈការចូល
រួមបរិច្ចាគវិភាគទានសប្បុរសធម៌ និងការចូលជាសមាជិករបស់មូលនិធិគន្ធបុប្ឆាកម្ពុជា។

លោកជំទាវក៏បានគោរពជម្រាបជូន សម្តេចចៅហ្វាវាំងផងដែរថា សម្រាប់៩ខែដំបូងនៃឆ្នាំ២០១៩នេះ មន្ទីរពេទ្យគន្ធ
បុប្ផាទាំងប្រាំទីតាំង បានចំណាយថវិកាអស់ចំនួន ៣៣,៥០០,០០០ដុល្លា ក្នុងនោះមូលនិធិគន្ធបុប្ផាកម្ពុជាបានប្រគល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន ៩,០៥៦,២៦៦ ដុល្លាអាមេរិកផងដែរ។

ជាការឆ្លើយតបសម្តេចចៅហ្វាវាំងគង់ សំអុល បានសម្តែងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដែលនេះបង្ហាញអំពីការយកចិត្តទុកដាក់ និងតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារដែលជាទំពាំងឫស្សីរបស់ព្រះរាជាណាចក្រកម្ពុជាយើង។

សម្តេចចៅហ្វាវាំង ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូរ របស់រាជរដ្ឋាភិបាលក្នុងការងារមនុស្សធម៌នេះ និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងជាពិសេសប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង ដែលបានចូលរួមការងារមនុស្សធម៌នេះ ជាមួយរាជរដ្ឋាភិបាល។

សម្តេចចៅហ្វាវាំង ក៏លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ក្នុងការងារបណ្តុះ សាប
ព្រោះ និង លើកកម្ពស់គុណតម្លៃខ្មែរ ជួយ ខែ្មរ ដែលបង្ហាញអំពីសាមគ្គីភាពជាតិ និងតម្លៃស្នូល ក្នុងសង្គមកម្ពុជា។

សម្តេចចៅហ្វាវាំងក៏បានសន្យាជួយបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា និង បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង ប្រជាពលរដ្ឋនៃខេត្តកំពង់ឆ្នាំង ក៏ដូចជានៅបណ្តាខេត្ត-ក្រុង ដ៏ទៃទៀត ឱ្យចូលរួម និង គាំទ្រដល់សកម្មភាពមនុស្សធម៌នេះ។

តំណាងឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៃខេត្តកំពង់ឆ្នាំង,ឯកឧត្តម ឈូរ ច័ន្ទឌឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដឹកនាំគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តកំពង់
ឆ្នាំង និង ថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង ដើម្បីប្រគល់វិភាគទានសប្បុរសធម៌នេះ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ឯកឧត្តមក៏បាលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកជំទាវ ងួន សុខា ដែលបានមកទទួលវិភាគទាននេះដោយផ្ទាល់ ដែលវត្តមានរបស់សម្តេច និងលោកជំទាវ គឺជាការលើកទឹកចិត្ត ដល់គណៈកម្មការទ្រ

សម្តេចចៅហ្វាវាំង និង លោកជំទាវ ក៏បានអំពាវនាវ និង បន្តលើកទឹកចិត្តថ្នាក់ដឹកនាំដល់បណ្តាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និង សាធារណជន ឱ្យចូលរួមបរិច្ចាគ និងចូលជាសមាជិក មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមធានាឱ្យបាននូវនិរន្តរភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង និងដើម្បីភាពញញឹមរបស់កុមារ និងដើម្បីការអភវិឌ្ឍសង្គមកម្ពុជា៕

ទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង ក្នុងការបន្តការងារមនុស្សធម៌នេះ។ ឯកឧត្តមក៏បានប្តេជ្ញាក្នុងការបន្តចួលរួមចំណែកគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងលើកកម្ពស់គុណតម្លៃនៃស្មារតី ខ្មែរ ជួយ ខ្មែរ ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

អត្ថបទទាក់ទង