រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងប្រជុំត្រួតពិនិត្យលទ្ធផលការប្រចាំខែតុលា ឆ្នាំ២០១៩និងលើកទិសដៅសម្រាប់អនុវត្តបន្ត

  • 652
  • ដោយ taravong

កំពង់ឆ្នាំងៈនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានបើកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០១៩ និង លើកទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយផែនការណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្មរុក្ខាប្រមាញ់់ និង នេសាទ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមតំណាងអោយក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងបី ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក សរុបចំនួន១០៥នាក់។

ឆ្លៀត​ក្នុង​ឱកាសនោះ ពាក់ព័ន្ធ​នឹង​សន្ដិសុខ​ សុវត្ថិភាព​ ឯកឧត្តម​ ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​ និង​ជាប្រធាន​គណៈបញ្ជាការឯកភាព​​រដ្ឋបាលខេត្ត​ បាន​ជម្រុញ​ឱ្យ​គ្រប់បណ្ដាអង្គភាពទាំង​ទាំងកម្លាំង​ និង​ស៊ីវិល​ត្រូវ​គិតគូ និង​គ្រោង​ដាក់ឱ្យ​មាន​កាមេរ៉ា​សុវត្ថិភាព​ដើម្បីធានា​នូវ​សន្ដិសុខ​ សុវត្ថិភាព​នៅស្ថាប័ន​របស់​ខ្លួន​។ បន្ថែម​ពីនោះ ឯកឧត្តម​ ក៏បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ មន្ទីរជំនាញ សហការ​ជាមួយ​កងកម្លាំង​ដើម្បី​ធានា​សុខសន្ដិសុខ សុវត្ថិភាព​ជូន​ថ្នាក់​ដឹកនាំជាន់ខ្ពស់​ ឬថ្នាក់ដឹកនាំ​ក្រសួង​ដែល​អញ្ជើញ​មក​ខេត្ត​កំពង់ឆ្នាំង ឬធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​។

ទន្ទឹម​នឹងនោះ ដោយ​មើល​ឃើញ​ពីផលលំបាក​ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់ចំពោះ​ប្រជាការពារភូមិ​ ឯកឧត្តម​​​ អភិបាល​ខេត្ត​ ក៏បាន​អពាវ​នាវ​ឱ្យ​ថ្នាក់ដឹកនាំ​ក្រុង ស្រុក និង​ប្រធាន​មន្ទីរ​អង្គភាព​គិតគូ​ពីប្រជាការពារ​ដោយ​វិភាជន៍ថវិកា និង​សម្ភារ:តម្រូវ​ការ​ចាំបាច់​តាម​លទ្ធភាព​។

ព្រមគ្នានោះ ឯកឧត្តម​ ក៏បាន​ជម្រុញ​ឱ្យ​ស្នងការ ស្នងការ​រង អភិបាលក្រុង ស្រុក និងអធិការ​​ ត្រូវ​ពិនិត្យ និង​ថែទាំ​ប៉ុស្ដិ៍រដ្ឋបាល​ឱ្យ​មានសោភ័ណភាព និង​អនាម័យ​ល្អ​។ ឯកឧត្តម​ បាន​បន្ត​ថា​ នេះ​ផ្ដើមចេញពី​ការចូលរួម​ទាំងអស់គ្នា​ ជាកាតព្វកិច្ច និង​ការទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការគ្រប់គ្រង និង​ថែទាំ​អង្គភាព​របស់​យើង ព្រោះគ្មាន​នរណា​​ គេទៅថែទាំឱ្យ​យើង​ទេ។​

ឯកឧត្តម​ បាន​ក្រើន​រំលឹក​បន្ថែម​កុំឱ្យ​ប្រព្រឹត្ត​ខុសច្បាប់​ ជាពិសេស​ការកុំឱ្យ​មាន​ចូល​រួម​នឹង​ចលនាឧទ្ទាម​ក្រៅច្បាប់​។ កាលណា​ ខុស​ច្បាប់​ ច្បាប់​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ និង​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ​។

ដោយឡែក​ ឯកឧត្តម​ ក៏បាន​ផ្សព្វផ្សាយ​អនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ពាក់ព័ន្ធ​នឹង​សន្ដិសុខ​ជាតិ ការ​ដោះស្រាយ​ទំនាស់​នៅមូលដ្ឋាន​ដោយ​ប្រើនយោបាយឈ្នះ ឈ្នះ​ និង​ការពង្រឹង​សន្ដិសុខ​ សុវត្ថិភាព​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

អត្ថបទទាក់ទង