រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ច័ន្ទឌឿន អញ្ជើញចុះពិនិត្យការជួសជុលផ្លូវតាមបណ្តោយផ្លូវជាតិលេខ ៥ ប្រវែង ៤៤៥ម៉ែត្រ ទទឹង ១៤ម៉ែត្រ ក្រាលកៅស៊ូប្រភេទAC និងលូប្រវែង ២៣០ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង

  • 860
  • ដោយ taravong

កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី១០ ខែតុលាឆ្នាំ២០១៩ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម កែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលអំពីដំណើរការជួសជុកផ្លូវប្រវែង ៤៤៥ម៉ែត្រ និងទទឹង ១៤ម៉ែត្រ ក្រាលកៅស៊ូប្រភេទAC និងប្រព័ន្ធលូ ២៣០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ឯកឧត្តម កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឆ្នាំនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានទទួលគម្រោងជួសជុលសាងសង់ផ្លូវលូ ចំនួន ៥គម្រោងដែលមានផ្លូវចំនួន ០៥ខ្សែ មានដូចជាផ្លូវប្រភេទអេស៊ី ប្រភេទDBST និង ផ្លូវក្រាលគ្រួសក្រហម។ ផ្លូវដែលកំពុងដំណើរការជួសជុលនេះជាផ្លូវក្រាលកៅស៊ូប្រភេទ អេស៊ី មានប្រវែង ៤៤៥ម៉ែត្រ មានទទឹង ១៤ម៉ែត្រ និងលូប្រវែង ២៣០ម៉ែត្រ ជាថវិការបស់រាជរដ្ឋាភិបាលផ្តល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ចិកា ខាងមុខនេះ។

ក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលបានសហការល្អ ជាមួយអាជ្ញាធរដែនដី ក្នុងការងារជួសជុលផ្លូវ ធ្វើប្រព័ន្ធលូបង្ហូរទឹក ក្រាលការ៉ូឡានៅតាមចិញ្ចើមផ្លូវក្នុងក្រុងកំពង់ឆ្នាំង អោយមានសោភ័ណ្ឌភាព ល្អដើម្បីចូលរួមប្រលងប្រណាំងទីក្រុងស្អាតអាស៊ាននាពេលខាងមុខនេះ ៕

អត្ថបទទាក់ទង