ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច មានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៌ជនបទ និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច។
ដោយមានវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីរួមដំណើរ ប្រជាពលរដ្ឋចូលរួមមកពី ០៣ឃុំ-ច្រេស-អូរឫស្សី-កំពង់ត្រឡាច សរុបចំនួន២៥០ នាក់ ស្រី៨០ នាក់ នៅសាលាបុណ្យភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច។
ក្នុងមតិពិភាក្សាប្រជាពលរដ្ឋបានចូលរួមលើកសំណូមពរមួយចំនួនដែលជាតំរូវការជីវភាពប្រចាំថ្ងៃជាក់ស្តែង របស់ពួកគាត់។ មន្រ្តីជំនាញពាក់ពន្ធ័បានឆ្លើយតបនិងយកបញ្ហានៅសេសសល់ទាំងនោះទៅដោះស្រាយបន្តទៀត ។