រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិលក្រសួងមហាផ្ទៃ

  • 760
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត បានអញ្ជើញបើកវិញ្ញាសារនៃការប្រឡងជ្រើសរើសក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិលក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ​២០១៩​។​ ការប្រឡង​នេះមានការចូលរួមពីគណៈកម្មការកណ្ដាល និងមេប្រយោគ មន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលប្រព្រឹត្តទៅមានរយៈពេលមួយព្រឹក នៅមណ្ឌលសាលាគំរូក្រុង។

មានប្រសាសន៍ក្នុងឱកាសបើកវិញ្ញាសារប្រឡងនេះឯក​ឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត បានបញ្ជាក់ថាការប្រឡងនេះ គឺជាការប្រឡងប្រកបដោយតម្លាភាពតាមគោលការណ៍អ្នកចេះបានពិន្ទុខ្ពស់ជាងគេគឺជាប់ និងក៏បានរំលឹកផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធការប្រឡងពិសេសមេប្រយោគ និងអនុរក្សត្រូវយកចិត្តទុកដាក់រក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ និងវិន័យក្នុងពេលប្រឡង ដើម្បីអោយការប្រឡងនេះប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ រីឯចំណែកបេក្ខជនវិញ ត្រូវតែគោរពដាច់ខាតតាមបទប្បញ្ញត្តិនៃការប្រឡង ហើយក៏ត្រូវប្រមូលស្មារតីបញ្ចេញសមត្ថភាពដំណេះដឹងអោយអស់ ដែលខ្លួនមានដើម្បីទទួលបានលទ្ធផលក្លាយខ្លួនជាមន្ត្រីបម្រើសង្គមជាតិដ៏ល្អផងដែរ ៕

អត្ថបទទាក់ទង