នៅព្រឹកថ្ងៃអង្គារ រោច ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៩ ប្រតិភូធនាគារអភិវឌ្ឍន៏អាស៊ី ADB ដឹកនាំដោយលោក សាន់ រដ្ឋា ប្រធានក្រុមការងារ លោក សរ វុត្ថា អគ្គាធិការរងនៃអគ្គនាយកដ្ឋានក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានប្រតិបត្តិគម្រោងបន្ស៊ាំនឹងអាកាសធាតុ នៃគម្រោងកែលម្អផ្លូវខេត្ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យ និងជួបជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកកំពង់លែង ដើម្បីពិនិត្យវឌ្ឍនភាពនៃការគ្រប់គ្រងថែទាំនិងប្រើប្រាស់អាគារគ្រប់គ្រងគ្រោះមហន្តរាយ សាឡង់ ទូកសង្រ្គោះ ជម្រកតង់ និងសម្ភារះផ្សេងៗទៀត ក្រោយប្រគល់ទទួល និងបន្តចុះពិនិត្យទីតាំងគម្រោងស្តារឡើងវិញទំនប់ធំៗចំនួន ៣ កន្លែង រួមមាន ទំនប់បឹងត្រាវ ឃុំច្រណូក ទំនប់អូរត្រាវ ឃុំដារ ទំនប់រហាល ឃុំត្រងិល ដែលនឹងបន្តសាងសង់បន្ថែមលើសមិទ្ធផលធំៗជាច្រើនទៀត ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៏អាស៊ីADB តាមរយះក្រសួងសាធារណការ នឹងដឹកជញ្ជូន ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង ។